អ៊ីស្រាអែលមាននាយករដ្ឋមន្ត្រីថ្មី បញ្ចប់រដ្ឋកាលដឹកនាំរបស់លោក ណេតានយ៉ាហូ
រដ្ឋសភាអ៊ីស្រាអែលនៅថ្ងៃទី ១៣ខែមិថុនា (ពេលវេលាក្នុងតំបន់) បានបោះឆ្នោតជ្រើសរើសលោក Naftali Bennett អាយុ៤៩ឆ្នាំ មេដឹកនាំគណបក្សស្តាំនិយម Yamina ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី បញ្ចក់រដ្ឋកាលដឹកនាំ របស់លោកណេតាន់យ៉ាហ៊ូ រយៈពេល១២ឆ្នាំកន្លងមក។
តាមកិច្ចព្រមព្រៀងរបស់បណ្តាគណបក្សក្នុងសម្ព័ន្ធមិត្តកាន់អំណាចនៅអ៊ីស្រាអែល លោក Naftali Nennett នឹងកាន់អំណាចដឹកនាំរយៈពេល ២ឆ្នាំ គឺឆ្នាំ២០២១-២០២២ ។ លោក Yair Lapid មេដឹកនាំគណបក្ស Yesh Atid នឹងដឹកនាំអ៊ីស្រាអែលពីរឆ្នាំចុងក្រោយអាណត្តិ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំសភា នាយករដ្ឋមន្ត្រីថ្មីលោក Bennett បានបញ្ជាក់ថា រដ្ឋាភិបាលសម្ព័ន្ធមិត្តរបស់លោក តំណាងឲ្យពលរដ្ឋអ៊ីស្រាអែលទាំងមូល ។ លោកបញ្ជាក់ថា ក្រោយការបោះឆ្នោត៤លើក ក្នុងរយៈពេលមិនដល់ពីរឆ្នាំផង ដែលជាវិបត្តិទ្រង់ទ្រាយធំក្នុងប្រទេសនេះ។
ក្រោយការបោះឆ្នោតបញ្ចប់វិបត្តិថ្នាក់ដឹកនាំ ហើយជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ពលរដ្ឋអ៊ីស្រាអែលបាននាំគ្នាដង្ហែរក្បួនអបអរសាទរ ដែលមានមេដឹកនាំថ្មី។
មេដឹកនាំជុំវិញពិភពលោក ក្នុងនោះមានប្រធានាធិបតីបៃឌិន អធិការបតីអាល្លឺម៉ង់ នាយករដ្ឋមន្ត្រីកាណាដា នាយករដ្ឋមន្ត្រី អង់គ្លេស … សរុបគឺប្រទេសដែលចូលរួមកិច្ចប្រជុំG7 បានអបអរសាទរជូនពរដល់នាយករដ្ឋមន្ត្រីថ្មីរបស់អ៊ីស្រាអែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។