បិទ​ភូមិ​មួយចំនួន នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ម​ណ្ឌ​ល​គិរី ក្រោយរកប្រជាពលរដ្ឋ​វិជ្ជមាន​កូ​វីដ​១៩

ខេត្តមណ្ឌលគិរី​៖ រដ្ឋបាលខេត្ត​មណ្ឌលគិរី ចេញ​សេចក្តីសម្រេច ស្ដីពី​ការបិទ​ខ្ទប់​បណ្ដោះអាសន្ន​ផ្នែក​ខ្លះ នៃ​ក្រុង​សែន​មនោ​រម្យ រយៈពេល​១៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២១ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។

​ក្នុង​សេចក្តីសម្រេច​នោះ បាន​បិទ​ខ្ទប់​ភូមិសាស្ត្រ​មួយចំនួន រួមមាន​៖ ភូមិ​ចំបក់ សង្កាត់ ស្ពាន​មានជ័យ​, ភូមិ​ជ្រៃ​សែន និង​ភូមិ​ដើម​ស្រល់ ក្នុង​សង្កាត់ មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ដែលមាន​ប្រជាពលរដ្ឋ​វិជ្ជមាន​កូ​វីដ​១៩ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close