ថ្ងៃនេះ! កម្ពុជា រកឃើញតួលេខឆ្លងកូវីដថ្មី ៤៩៥នាក់ទៀត ខណៈមានអ្នកជា ៦០៤នាក់ និងស្លាប់ ១៣នាក់
ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៤៩៥នាក់ទៀត ខណៈមានអ្នកជាសះស្បើយរហូតដល់ទៅ ៦០៤នាក់ និងមានអ្នកស្លាប់ថ្មីកើន ១៣នាក់ទៀត។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៤៩៥នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ៤៤នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងដឲសហគមន៍ ២០កុម្ភៈថ្មី។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៣៩ ៤៦៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៣៣ ៥៧១នាក់ និងអ្នកស្លាប់កើនឡើង ៣៦១នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។