សត្វក្ងោកបៃតង ក្នុងដែនជម្រកសត្វព្រៃកម្ពុជា
សត្វក្ងោកបៃតងជាប្រភេទសត្វកម្រនៅលើពិភពលោក។ បច្ចុប្បន្ន ពិភពលោកមានសត្វក្ងោកចន្លោះ ១៥០០០ ទៅ ២០០០០ ក្បាលប៉ុណ្ណោះ។
កម្ពុជាត្រូវបានចាត់ទុកថាជាប្រទេសដែលនៅមានវត្តមានសត្វក្ងោកច្រើនជាងគេដែលមានប្រមាណចន្លោះពី ២០០០ ទៅ ៣០០០ ក្បាល ហើយដែនជម្រកសត្វព្រៃកែវសីម៉ាក្នុងខេត្តមណ្ឌលគិរីគឺជាទីតាំងមួយដែលមានចំនួនសត្វក្ងោកច្រើនជាងគេនៅលើពិភពលោកមានប្រមាណ ៩៦៦ ក្បាល ហើយនៅតាមតំបន់ការពារធម្មជាតិផ្សេងទៀតមានចន្លោះពី៥០ ទៅ១០០ក្បាល។
តាមការស្រាវជ្រាវ សត្វក្ងោកនៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានចំនួនកើនឡើង។ ប្រទេសដែលនៅមានវត្តមានសត្វក្ងោកច្រើនដូចជាចិន ថៃ ឡាវ វៀតណាម និងឥណ្ឌូនេស៊ីដែលមានប្រមាណជិត ១០០០ ក្បាលក្នុងប្រទេសនីមួយៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។