មនុស្ស​រត់​បាត់អស់​! ខណៈ​សមត្ថកិច្ច​ចុះបង្ក្រាប​ទីតាំង​ជល់​មាន់​មួយកន្លែង ភ្នាល់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត នៅ​ខណ្ឌ​ច្បារអំពៅ

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​១១ ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២១ កម្លាំង​គណៈបញ្ជាការ​ឯកភាព​សង្កាត់​ព្រែក​ថ្មី បាន​ចុះបង្ក្រាប​ទីតាំង​ប្រមូល​ផ្តុំគ្នា​លេងល្បែង​ស៊ីសង​ចាក់​ភ្នាល់​ជល់​មាន់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត នៅ​ចំណុច​ដីឡូត៍​គ្មាន​លេខ ផ្លូវលំ ភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ​។​

​ក្នុង​ប្រតិបត្តិការ​នោះ នគរបាល​ជំនាញ បាន​ដកហូត​វត្ថុតាង រួមមាន​៖ ទូរទស្សន៍ ១​គ្រឿង​, ក្បាល​សម្រាប់​ចាក់ ១​គ្រឿង និង​ម៉ូតូ​២១​គ្រឿង បញ្ជូនមក​រក្សាទុក​នៅ​ទីស្នាក់ការ​ប៉ុស្តិ៍​ព្រែក​ថ្មី ដើម្បី​ចាត់ការ​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់ ។​

​ចំណែក​ម្ចាស់​ទីតាំង និង​អ្នកលេង​នាំគ្នា​រត់គេចខ្លួន​បាត់អស់​នៅពេល​សមត្ថកិច្ច​ចុះទៅ​ដល់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close