អភិបាលខេត្ត​មណ្ឌលគិរី ចុះ​ពិនិត្យមើល​ស្ថានភាព​ទូទៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ដែល​ប៉ះពាល់​ជាមួយ​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​-១៩

​ខេត្តមណ្ឌលគិរី​៖ កាលពី​រសៀល​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២១ ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ទូទៅ ក្នុងភូមិ​សាស្ត្រ​ស្រុក​អូររាំង និង​បាន​ណែនាំ​ដល់​ក្រុមគ្រូពេទ្យ​ជួរមុខ ត្រូវធ្វើ​តេស្ត​រហ័ស ចំពោះ​អ្នក​ដែល​ប៉ះពាល់​ដោយផ្ទាល់ និង​ដោយ​ប្រយោល ក្នុងករណី​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​។​

​ឯកឧត្តម អភិបាលខេត្ត បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ពាក់ព័ន្ធ​ដោយផ្ទាល់ ឬ​ប្រយោល ជាមួយ​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ សូម​ទៅយក​សំណាក​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ឬ​ទីតាំង​ណាមួយ ដែល​ក្រុមគ្រូពេទ្យ​បានកំណត់ ជាពិសេស ត្រូវ​ចូលរួម​អនុវត្ត​វិធានការ ៣​ការពារ ៣​កុំ របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួងសុខាភិបាល ដើម្បី​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close