បង្ក្រាប​គ្រឿងញៀន​ជាង ២​គីឡូក្រាម ឃាត់ខ្លួន​មនុស្ស ១៩​នាក់ កាលពី​ម្សិលមិញ​!

​ភ្នំពេញ​៖ ជនសង្ស័យ​ចំនួន ១៩​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន ១០​ករណី​ទូទាំងប្រទេស នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២១​ម្សិលមិញ​។​

​បើតាម​របាយការណ៍​ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បញ្ជាក់ថា ក្នុងចំណោម​ជនសង្ស័យ​ទាំង ១៩​នាក់ រួមមាន​៖ ជួញដូរ ៩​ករណី ឃាត់ ១៨​នាក់ និង​ប្រើប្រាស់ ១​ករណី ឃាត់ ១​នាក់​។​

​ចំណែក​វត្ថុតាង ចាប់បាន​សរុប រួមមាន​៖ មេ​តំ​ហ្វេ​តា​មីន​(Ice)​ចំនួន ៥៦៥,៩០​ក្រាម និង​១​កញ្ចប់​តូច​, កេ​តា​មីន​(Ke)​ចំនួន ៥,៧៨​ក្រាម និង​អ៊ិ​ច​ស្តា​ស៊ី​(mdma)​ចំនួន ១៨៥៨,០៦​ក្រាម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close