អភិបាលខេត្តព្រៃវែង ចុះសួរសុខទុក្ខដល់ក្រុមទាហ៊ានឈុត ស នៅមន្ទីរពេទ្យបង្អែកស្រុកបាភ្នំ និងស្រុកមេសាង

ព្រៃវែង៖ នៅព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត ខេត្តព្រៃវែង បានអញ្ជើញចុះសួរសុខទុក្ខដល់ក្រុមទាហានឈុត ស និងអ្នកជំងឺកូវីដ19 ដែលកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាភ្នំ និងស្រុកមេសាង។

ថ្លែងនៅក្នុងឱកាសនោះផងដែរឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានមានប្រសាសន៍ថា បើគិតត្រឹមគិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១,០១២នាក់ បានព្យាបាល ជាសះស្បើយ ៤៩១នាក់ កំពុងសំរាកព្យាបាល ៥១០នាក់ និងស្លាប់ ១១នាក់។ ហើយក្នុងនោះដែឯកឧត្ដម អភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត របស់ក្រុមទាហានឈុត ស ក្នុងការប្ដូរជីវិត លះបង់គ្រួសារ ដើម្បីពុះពារខិតខំក្នុងការព្យាបាលជំងឺដ៏កាចសាហាវដែលកំពុងតែរាតត្បាតនៅលើពិភពលោកក៏ដូចជានៅក្នុងប្រទេសកម្ពុជាយើង ហើយក៏មានការឆ្លងនិងស្លាប់មួយចំនួននៅក្នុងប្រទេសកម្ពុជា ហើយក្នុងនោះនៅក្នុងស្រុកបាភ្នំ និងស្រុកមេសាង ដែលកំពុងតែមានអ្នកកើតនូវជំងឺកូវីដ19 ជាច្រើននាក់ដែលកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកនេះ ដោយជាលទ្ធផលក្រុមគ្រូពេទ្យរបស់យើងក៏បានខិតខំព្យាបាលរហូតដល់មានការជាសះស្បើយជាច្រើននាក់ផងដែរ។

ក្នុងនោះឯកឧត្ត អភិបាលខេត្ត សូមថ្លែងអំណរគុណ ដល់លោកគ្រូ អ្នកគ្រូពេទ្យ (ទាហ៊ាន ឈុត ស) និងអាជ្ញាធរមូលដ្ឋានទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងខេត្តព្រៃវែង និងសូមជៀសផុតពីជំងឺកូវីដ-១៩នេះ ទាំងអស់គ្នា។

ឯកឧត្ដម បន្តថា៖ សម្ភារៈ ដែលបានចែកជូនក្រុមគ្រូពេទ្យជួរមុខព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩ និងលោកគ្រូ អ្នកគ្រូពេទ្យក្នុងស្រុកទាំងពីរនេះ សម្រាប់ប្រើប្រាស់ចាំបាច់បឋម ជាមួយថវិកាមួយចំនួន ដើម្បីសម្រាលដល់ទុក្ខលំបាកខ្លះៗ ត្បិតថា មិនគ្រប់គ្រាន់ក៏ពិតមែន ក៏ប៉ុន្តែនេះជាការគាំទ្រ និងលើកទឹកចិត្តជាពិសេស ក្នុងគ្រាដ៏លំបាកនៃវិបត្តិកូវីដ-១៩ នេះ។

ឯកឧត្ដម អភិបាលខេត្ត សូមផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលកើតជំងឺកូវីដ19 អញ្ជើញមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកព្រះស្ដេចទាំងអស់នេះត្រូវ ថែទាំសុខភាពដោយខ្លួនឯងឲ្យបានខ្ជាប់ខ្ជួន ហើយត្រូវហូបចុះ គ្រប់គ្រាន់។

សូមបញ្ជាក់ផងដែរថា៖ ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខនោះឯកឧត្តម អភិបាលខេត្ត ក៏បាននាំមកនូវអំណោយជូនមាន : ក្នុងមួយមន្ទីរពេទ្យបង្អែកទទូលបាន -អង្គ​រ ២តោន -អាកុល​ ៥កាន -ម៉ាស​ ១ម៉ឺនម៉ាស -ទឹកសុទ្ធ​ ២០កេស -មី​ ២កេសធំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close