រដ្ឋាភិបាលថ្មីអ៊ីស្រាអែល បើកការវាយប្រហារ ទៅលើទីតាំងនានានៅកាហ្សា
កម្លាំងទាហានអ៊ីស្រាអែល បើកការវាយប្រហារតាមដែនអាកាសទៅលើទីតាំងយោធា នៅកាហ្សានាថ្ងៃទី១៦ខែមិថុនា។ សកម្មភាពវាយប្រហារខាងលើគឺជាការបំផ្លាញកិច្ចព្រមព្រៀងឈប់បាញ់ដែលបានអនុវត្តក្នុងរដ្ឋាភិបាលមុន។
កម្លាំងទាហានអ៊ីស្រាអែល បានប្រកាសថា បានត្រៀមលក្ខណៈទប់ទល់រាល់ស្ថានភាពក្នុងនោះមានសង្គ្រាមដែលអាចកើតឡើង ក្នុងពេលដែលការប្រឈមមុខតានតឹងកាន់តែខ្លាំងឡើងនៅកាហ្សា។
នៅថ្ងៃទី ១៦ខែមិថុនា កម្លាំងទាហានអ៊ីស្រាអែល បានបញ្ជាក់ថា យន្តហោះចម្បាំងរបស់ប្រទេសនេះបានវាយប្រហារទៅលើទីតាំង យោធារបស់ហាម៉ាសនៅក្នុងតំបន់កាហ្សា ក្រោយពេល ក្រុមហាម៉ាស់បានបង្ហោះប៉ែងប៉ោងបង្កឲ្យមានភ្លើងឆេះនៅតំបន់វាលស្រែភាគខាងត្បូងប្រទេសអ៊ីស្រាអែល។
តាមសារព័ត៌មានរ៉យទ័របានផ្សាយថា នៅក្នុងសេចក្តីប្រកាសរបស់ទាហានអ៊ីស្រាអែល បានបញ្ជាក់ថា កម្លាំងទាហានបានត្រៀមលក្ខណៈរួចរាល់សម្រាប់ធ្វើសង្គ្រាប់ ប្រសិនបើក្រុមហាម៉ាស់បង្កភាពតានតឹងបន្ថែមទៀតនៅកាហ្សា ។
ក្នុងថ្ងៃជាមួយគ្នានេះដែរ មន្ត្រីនៅកាហ្សាបានឲ្យដឹងថា យន្តហោះគ្មានមនុស្សបើកអ៊ីស្រាអែលបានហោះហើរលើដែនអាកាសតំបន់កាហ្សានៅពាក់កណ្តាលយប់ ហើយបង្កឲ្យមានការផ្ទូះនៅតំបន់ភាគខាងត្បូង និងកណ្តាលទីក្រុងកាហ្សា។
ប្រភពព័ត៌មានបានឲ្យដឹងថា យន្តហោះចម្បាំង អ៊ីស្រាអែល បានទម្លាក់គ្រាប់ទៅលើទីតាំង យោធារបស់ al-Qassam នៅតំបន់កាហ្សា ដែលជាសាខាក្រុមហាម៉ាស។ ក្រៅពីនេះទីតាំងយោធារបស់ក្រុមហាម៉ាស់នៅភាគខាងត្បូងកាហ្សាក៏រងការវាយប្រហារផងដែរ ។
នៅជាសកម្មភាពវាយប្រហារលើកដំបូង ក្រោយពេលអ៊ីស្រាអែលមាននាយករដ្ឋមន្ត្រីថ្មីបញ្ចប់រដ្ឋកាលដឹកនាំរយៈពេល ១២ឆ្នាំរបស់អតីតនាយករដ្ឋមន្ត្រីណេតាន់យ៉ាងហ៊ូ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។