សមត្ថកិច្ច​បង្ក្រាប​ករ​ណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន រឹបអូស​ជិត ៥​គីឡូក្រាម ចាប់ខ្លួន​ជនជាតិ​ឡាវ ២​នាក់ នៅ​ព្រះវិហារ​

​ខេត្តព្រះវិហារ​៖ កាលពី​ថ្ងៃទី​១៦ មិថុនា ២០២១ កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​បើក​ការស៊ើបអង្កេត និង​ស្រាវជ្រាវ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ចូល​ពី​ឡាវ​មក​កម្ពុជា តាមផ្លូវ​ទឹក នៅ​ចំណុច ភូមិ​កំពង់​ពោធិ៍ ឃុំ​កំពង់​ស្រឡៅ​១ ស្រុក​ឆែម ខេត្តព្រះវិហារ បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន ២​នាក់ និង​រឹបអូស​គ្រឿងញៀន​ជិត ៥​គីឡូក្រាម ។​

​ជនសង្ស័យ ២​នាក់​នោះ ឈ្មោះ MOUAN VORLABOUD ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ជនជាតិ​ឡាវ និង​ឈ្មោះ កែវ ថា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ឡាវ​។ ចំណែក​វត្ថុតាង​ចាប់បាន​៖ សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ៥​កញ្ចប់​ធំ ទម្ងន់ ៤ គ​.​ក្រ ៩៨៨.៨៤​ក្រាម និង​មធ្យោបាយ​ដឹក​ជ​ញ្ជួ​ន​: ទូក​យន្ត ១​គ្រឿង​។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​ចាប់យក​ខាងលើ បាន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ដើម្បី​កសាង​សំណុំរឿង​បន្ត ទៅ​សាលាដំបូង​ខេត្តព្រះវិហារ តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close