ស្ត្រី​វិជ្ជមាន​កូ​វីដ​១៩​ម្នាក់ សម្រាលកូន​ដោយ​ជោគជ័យ នៅ​មន្ទីរពេទ្យ​ខេត្តកោះកុង​

​ខេត្តកោះកុង​៖ នៅ​ព្រលប់​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២១ ក្រុមគ្រូពេទ្យ​ផ្នែក​សម្ភព នៃ​មន្ទីរពេទ្យ​ខេត្តកោះកុង បាន​សហការគ្នា​ជួយ​សម្រាលកូន​ឱ្យ​ស្ត្រី​វិជ្ជមាន​កូ​វីដ​១៩​ម្នាក់ ដែលជា​ករណី​ទី​១ បាន​ដោយ​ជោគជ័យ​។

​លោក​ប្រធាន​មន្ទីរពេទ្យ បាន​ឲ្យ​ដឹងថា ដោយមានការសហការគ្នាបានល្អ របស់ក្រុមលោកពេទ្យសម្ភព និងដោយមានការយកចិត្តទុក្ខយ៉ាងប្រុងប្រយ័ត្នខ្ពស់ បានរៀបចំ​ត្រៀម​មុន​ជាស្រេច​នូវ​បន្ទប់​សម្រាល​ដាច់ដោយឡែក និង​បន្ទប់វះកាត់​ដាច់ដោយឡែក ត្រៀម​សម្រាប់​អ្នក​ដែលមាន​ជំងឺឆ្លង​តាមផ្លូវ​ដង្ហើម ជាពិសេស​ជំងឺ​កូ​វីដ​១៩ ត្រូវ​សម្រាលកូន ឬ​ជំងឺ​ត្រូវ​វះកាត់​បន្ទាន់​ផ្សេងៗ ទើប​ធ្វើឱ្យ​ការងារ​បានទទួល​ជោគជ័យ​។​

​លោក​ប្រធាន​មន្ទីរពេទ្យ សូម​ថ្លែងអំណរគុណ​ចំពោះ​ក្រុមគ្រូពេទ្យ ផ្នែក​សម្ភព ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​កាតព្វកិច្ច​រហូត​ទទួលបាន​ជោគជ័យ ប្រកបដោយ​ឆន្ទ​: និង​ការទទួលខុសត្រូវ​ខ្ពស់ ទោះជា​ត្រូវ​ប៉ះពាល់​ប្រឈម​រាប់​ម៉ោង​ក៏ដោយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close