គីម ជុងអ៊ុន៖ កូរ៉េខាងជើងខ្វះស្បៀង ដោយសារកូវីដ១៩
លោក គីម ជុងអ៊ុន មេដឹកនាំវ័យក្មេងរបស់កូរ៉េខាងជើង នៅថ្ងៃទី១៦ មិថុនា ២០២១នេះ បាន អំពាវនាវឱ្យមានវិធានការណ៍ដើម្បីដោះស្រាយស្ថានការណ៍ស្បៀងអាហារដែលកំពុងជួបបញ្ហាបណ្តាលមកពីជំងឺឆ្លងកូវីដ-១៩ នេះបើតាមការទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង។
ទីភ្នាក់ងារព័ត៌មាន KCNA បានឱ្យដឹងថា ថ្មីៗនេះ លោក គីម បានដឹកនាំកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការកណ្តាលរបស់គណបក្សពលករកូរ៉េ ដែលជាបក្សកំពុងកាន់អំណាច ដើម្បីពិនិត្យឡើងវិញនូវវឌ្ឍនភាពលើគោលនយោបាយសំខាន់ៗនិងវិធានការមួយចំនួន ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច ជាពិសេសបញ្ហាស្រូវអង្ករ និង ស្បៀងអាហារ។
យ៉ាងណាក៏ដោយ មេដឹកនាំវ័យ៣៧ឆ្នាំ បាននិយាយក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី១៥ មិថុនានោះដែរថា សេដ្ឋកិច្ចរបស់ប្រទេសខ្លួនមានភាពប្រសើរឡើងនៅឆ្នាំ២០២១ ប៉ុន្តែចំពោះបញ្ហាខ្វះខាតស្បៀងនេះ លោកក៏បានជំរុញដល់មន្ត្រីរបស់ខ្លួនខិតខំលើផលិតផលកសិកម្ម ដើម្បីស្រោចស្រង់វិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។