បង្ក្រាបករណីគ្រឿងញៀនជាង ៤០គីឡូក្រាម ឃាត់ខ្លួនជនសង្ស័យ ៧នាក់ ក្នុងខេត្តចំនួន២
ខេត្តបន្ទាយមានជ័យ៖ យ៉ាងហោចណាស់មានមុខសញ្ញគ្រឿងញៀនចំនួន ៧នាក់ ត្រូវបានឃាត់ខ្លួនបន្តបន្ទាប់ ករណីគ្រឿងញៀនជួញដូរគ្រឿងញៀនជាង ៤០គីឡូក្រាម កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងស្រុកម៉ាឡៃ ខេត្តបាត់ដំបង។
បើតាមសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ ៧នាក់ មានឈ្មោះ រ៉ុង យ៉ីងហាក់, ឈ្មោះ រ៉ុង គីមហ៊ាង, ឈ្មោះ សុខ សេថា, ឈ្មោះ វ៉ាន់ ឈីដា, ទាំង៤នាក់នេះ ជាជនជាតិថៃ និងដកហូតបាន ម្ស៉ៅក្រាមចំនួន ៣៣កញ្ចប់ធំ, ម្សៅក្រាមសថ្លាចំនួន ៥កូនថង់, ថ្នាំច្រកថង់ពណ៌ខៀវ ២កញ្ចប់, ថ្នាំគ្រាប់ពណ៌ផ្កាឈូក(រាងបេះដូង) ២កូនថង់, ថ្នាំគ្រាប់ពណ៌ត្រួយចេករាងចតុកោន ២កូនថង់, ថ្នាំគ្រាប់ពណ៌ក្រហមរាងមូល ១កូនថង់ និងជញ្ជីងថ្លឹងថ្នាំញៀន២ សម្ភារៈកែច្នៃប្រើគ្រឿងញៀនមួយចំនួន និងរថយន្ត១គ្រឿង។
ប្រភពបានបន្តទៀតថា នៅថ្ងៃដដែល កម្លាំងជំនាញ បន្តចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបាត់ដំបង ឈានទៅដល់ឃាត់ខ្លួនជនសង្ស័យឈ្មោះ ឡេង គឹមឡាយ (គេចខ្លួន) រកឃើញម្សៅក្រាមពណ៍សថ្លាចំនួន ១កញ្ចប់ និង១កូនថង់តូច, កាំភ្លើងម៉ាក់ឡុកចំនួន ១ដើម មានគ្រាប់១៦គ្រាប់ ថ្នាំប្រភេទគ្រាប់ និងទឹកមួយចំនួនធំទៀត ព្រមទាំងរថយន្ត ១គ្រឿងទៀត។ ជាមួយគ្នាគ្នា កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ទៀត ឈ្មោះ ឡុង សារិទ្ធ, ឈ្មោះ គួន ស្រីឡាន់ និងឈ្មោះ សេង ស្រីនិ។
ជនសង្ស័យទាំង ៧នាក់នេះ ត្រូវបានបញ្ជូនទៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីសាកសួរ និងបន្តអនុវត្តតាមនិតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។