ពលរដ្ឋ​ដែល​ចាក់​វ៉ាក់សាំង​ចិន ចូលទៅ​កាន់​កូរ៉េខាងត្បូង មិនបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក​ឡើយ​

​ក្នុងពេលដែល​បណ្តា​ប្រទេស​នៅ​តំបន់​អឺរ៉ុប នៅតែ​មិនទាន់​ទទួលស្គាល់​វ៉ាក់សាំង​ចិន ប៉ុន្តែ​មាន​ប្រទេស​ជាច្រើន បានទទួល​ស្គាល់​នឹង​ប្រើប្រាស់​វ៉ាក់សាំង​របស់​ចិន ដែល​អង្គការ​សុខា​ភាព​ពិភពលោក ទទួលស្គាល់​។ នៅពេលនេះ​ប្រទេស​កូរ៉េខាងត្បូង ក៏បាន​ប្រកាស​លើកលែង​ការធ្វើ​ច​ត្តា​ឡី​ស័ក​ដល់​បុគ្គល​ណា​ដែល​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ ១៩ របស់​ចិន​។​

​ក្រោយពេល​អង្គការ​សុខ​ភាព​ពិភពលោក ប្រកាស​ទទួលស្គាល់ វ៉ាក់សាំង​របស់​ចិន​ពីរ​ប្រភេទ​គឺ ស៊ី​ណូ​ហ្វា​ម និង​ស៊ី​ណូ​វ៉ា​ក់ កូរ៉េខាងត្បូង ជា​ប្រទេស​ដំបូង​គេ​ដែល​បានអនុញ្ញាត​ឲ្យ​ពលរដ្ឋ​ណា​ដែល​បាន​ចាក់​វ៉ាក់សាំង​របស់​ចិន ចូលទៅ​ទឹកដី​កូរ៉េខាងជើង ដោយ​មិនចាំបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះឡើយ​ចាប់ពី​ថ្ងៃទី​១​ខែកក្កដា​។​

​នៅ​ជាការ​សម្រេច​ប្រកបដោយ​ភាព​ឆ្លាត​វៃ និង​ជាការ​សាកល្បង​ដល់ (​លិខិតឆ្លងដែន​វ៉ាក់សាំង​) របស់​កូរ៉េខាងត្បូង​។ កូរ៉េខាងត្បូង​ជា​ប្រទេស​ទទួល​ស្វាគមន៍​អ្នកទេសចរ​ចិន​ច្រើន​បំផុត​ក្នុង​មួយឆ្នាំៗ ហើយ​ការសម្រេច​នេះ​នឹងធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍ ដំណើរ​ការល្អ​ឡើងវិញ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​។​

​រដ្ឋាភិបាល​កូរ៉េខាងត្បូង បានសម្រេច លុប​ការធ្វើ​ច​ត្តា​ឡី​ស័ក​ដល់ ពលរដ្ឋ បាន​ចាក់​វ៉ាក់សាំង​ដែល​អង្គការ​សុខភាព​ពិភពលោក​ទទួលស្គាល់ ក្នុងនោះ​មាន វ៉ាក់សាំង Pfizer, Johnson&Johnson (J&J), Moderna, AstraZeneca, Sinopham និង Sinovac​។ ប៉ុន្តែ​អ្នកដំណើរ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ត្រូវតែ​ធ្វើតេស្ត​មុនពេល​ចូលទៅ​កាន់​កូរ៉េខាងត្បូង ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close