រថយន្ត​ធំ​២​គ្រឿង បុក​គ្នា​លើផ្លូវ​ជាតិ​លេខ​៤ គៀប​ស្លាប់​អ្នកបើកបរ​ម្នាក់ នៅនឹងកន្លែង​!

​ខេត្ត​ព្រះសីហនុ​៖ រថយន្ត​ធំ​ចំនួន ២​គ្រឿង​បាន​ព្រលះ​គ្នា​ពេញទំហឹង នៅវេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​១៨ ខែមិថុនា ឆ្នាំ​២០២១​នេះ បណ្តាល​ឲ្យ​អ្នកបើកបរ​ម្នាក់ បាន​ស្លាប់​គៀប​ជាប់​ក្នុង​រថយន្ត នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​បឹង​ត្រាច ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​បញ្ជាក់ថា គេ​បានឃើញ​រថយន្ត​ដឹក​កុងតឺន័រ​ក្បាល​ពណ៌​សលាយ​បៃតង ម៉ាក​HINO ពាក់​ស្លាក​លេខ ភ្នំពេញ 3A-2887 បុក​ប៉ះ​ជាមួយ​រថយន្ត​ផ្ទុក​កុងតឺន័រ ក្បាល​ពណ៌​ស​ម៉ាក​Frightliner ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-1427 ក្នុងទិសដៅ​ផ្ទុយគ្នា លុះ​មកដល់​ចំណុច​ខាងលើ ក៏​ព្រលះ​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​ម្នាក់ គៀប​ជាប់​គ្នា​ក្នុងនោះ​ស្លាប់​ភ្លាមៗ និង​មនុស្ស ២​នាក់​ទៀត​របួស​។​

​ជនរងគ្រោះ​ដែល​ស្លាប់​នោះ ឈ្មោះ លី រ៉ាវី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ ឃុំ​ជី​រោទ៍ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ និង​អ្នករួមដំណើរ ២​នាក់ រងរបួស ឈ្មោះ ឆាយ ឡែ​ន ភេទ​ស្រី អាយុ​៣៥​ឆ្នាំ និង​ឈ្ម​ឡ ឯល សុខ​ហេង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​។​

​ក្រោយ​កើតហេតុ កម្លាំង​ស​សមត្ថកិច្ច​ស្រុក​កំពង់សីលា ចុះ​អន្តរាគមន៍​ជួយ​គាស់​យក​សាកសព ដែល​គៀប​ចាប់​ក្នុង​រថយន្ត បញ្ជូន​អ្នករបួស​ទៅ​មន្ទីរពេទ្យ​៕​

    

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close