យល់ដឹង​! ត្រយង​យក្ស តើ​សំដៅលើ​អង្ករ ឬ​សត្វ​?

​ត្រយង​យក្ស ជា​ប្រភេទ​ពូជ​សត្វ​ស្លាប​កម្រ​មួយ ដែល​វត្ត​មានតែ​ប៉ុន្មាន​រយ​ក្បាល​ប៉ុណ្ណោះ​នៅ​កម្ពុជា​។ ដើម្បី​អភិរក្ស​សត្វ​ដ៏​កម្រ​មួយ​នេះ ក្រសួងបរិស្ថាន សហការ​ជាមួយ​អង្គការ WCS ក្នុង​ការផលិត​ស្រូវ​សរីរាង្គ​មិត្តភាព​សង្គ្រោះ​សត្វព្រៃ​។ បច្ចុប្បន្ន​គម្រោង​បាន​អនុវត្ត​នៅក្នុង​ខេត្ត ចំនួន ៤ រួមមាន​ព្រះវិហារ ស្ទឹងត្រែង រតនៈគិរី និង​មណ្ឌលគិរី ដែលមាន​សមាជិក​សរុប ២០០០ គ្រួសារ​។

សមាជិក​សហគមន៍​ដែល​ផលិត​ស្រូវ​នេះ​ត្រូវគោរព​តាម​លក្ខខណ្ឌ​មិត្តភាព​សង្គ្រោះ​សត្វព្រៃ រួមមាន​ការមិន​បរ​បាញ់ ជួញដូរ និង​បរិភោគ​សត្វព្រៃ ការមិន​ប្រើប្រាស់ និង​ជួញដូរ​ផលិតផល​ព្រៃឈើ ការកាប់​ទ្ទ្រាន​ដីព្រៃ​ខុសច្បាប់ និង​ការមិន​ប្រើប្រាស់​សារធាតុ​គីមី​គ្រប់​ប្រភេទ​។ អនុវត្តតាម​នេះ ក្រុមហ៊ុន​ឯកភាព​ប្រមូល​ទិញស្រូវ​ផលិត​បាន​ក្នុងតម្លៃ ៤០% ខ្ពស់ជាង​ទីផ្សារ ដើម្បី​កិន​និង​វិច​ខ្ចប់​ចូល​ទីផ្សារ​ក្នុងស្រុក និង​នាំ​ចេញទៅ​ប្រទេសក្រៅ​។​

​ស្រូវ​ក្រោយ​កិន​រួច ត្រូវបាន​វិច​ខ្ចប់​ដោយ​ដាក់ឈ្មោះថា អាយ​ប៊ី​ស​រ៉ា​ស (Ibis rice អង្ករ​ត្រយង​យក្ស​) ជា​អង្ករ​សិរី​រា​ង្គ​។ ក្រៅពី​ការលក់​នៅក្នុង​ស្រុក ផលិតផល​អាយ​ប៊ី​ស​រ៉ា​យ ក៏ត្រូវ​បាន​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ក្នុងនោះ​មាន សហភាព​អឺរ៉ុប សហរដ្ឋ​អា​មេ​រិច កាណាដា សិង្ហ​បុរី និង​ហុងកុង​។ គម្រោង​ស្រូវ​នេះ បាន​ចូលរួមចំណែក​យ៉ាងខ្លាំង ក្នុងការ​លើកស្ទួយ​ជីវភាព​របស់​ប្រជា​សហគមន៍​មូលដ្ឋាន​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close