វ៉ាក់សាំងកូវីដ-១៩ ចំនួន១លានដូសទៀត បានដឹកមកដល់ប្រទេសកម្ពុជាហើយ
នៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ វ៉ាក់សាំងកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់ ផលិតនៅប្រទេសចិន ចំនួន១លានដូសថែមទៀត បានដឹកមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយ។
បើគិតទាំងវ៉ាក់សាំង១លានដូសដែលដឹកមកដល់កម្ពុជានៅថ្ងៃនេះ កម្ពុជាបានទទួលវ៉ាក់សាំងសរុបចំនួន ៩លានដូសហើយ ដែលក្នុងនោះមានទាំងជំនួយរបស់ប្រទេសចិន ជំនួយរបស់កូវ៉ាក់ និងកម្ពុជាបញ្ជាទិញ។
លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងថា វ៉ាក់សាំងកូវីដ១៩ នឹងត្រូវដឹកមកកាន់ប្រទេសកម្ពុជាជាបន្តបន្ទាប់ទៀត ក្នុងនោះនៅចុងខែនេះ វ៉ាក់សាំងចំនួន ២លានដូសទៀតនឹងដឹកមកកម្ពុជា ហើយនៅខែកក្កដា នឹងមានចំនួន ៣លានដូសថែមទៀត។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ប្រមាណ១៣លាននាក់ ដែលត្រូវនឹងវ៉ាក់សាំងប្រមាណ ២៦លានដូស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។