ដំណឹងល្អព្រឹកនេះកម្ពុជា នឹងប្រារព្ធពិធីបើកដំណើរការចម្រាញ់មាសលើកដំបូង នៅតំបន់អូរខ្វាវ
នៅព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងរ៉ែនិងថាមពល ជាសេនាធិការ នឹងប្រារព្ធពីធីបើកដំណើរការចម្រាញ់មាសលើកដំបូង របស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ។
យោងតាមរបាយការណ៍ ទីតាំងនេះ ក្រុមហ៊ុនអាចផលិតមាសសុទ្ធបានប្រមាណ ៣តោនក្នុងមួយសម្រាប់រយៈពេល៨ឆ្នាំដំបូង ហើយរំពឹងថា នឹងអាចពង្រីកលទ្ធភាពអាជីវកម្មបន្ថែមទៀត។
បើតាមការលើកឡើងរបស់សម្តេច ហ៊ុន សែន ផលិតផលមាសជាលក្ខណៈឧស្សាហកម្មនៅតំបន់អូរខ្វាវនេះ នឹងផ្តល់ជាចំណូលដុលមធ្យមប្រមាណ ១៨៥លានដុល្លារក្នុងមួយឆ្នាំ ក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗជាធម្យមប្រមាណ ៤០លានដុល្លារក្នុងមួយឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។