ឡាវ បន្ត​បិទ​រដ្ឋធានី​វៀង​ចន្ទ ដោយសារ​កូ​វីដ​១៩

​រដ្ឋធានី​វៀង​ចន្ទ​នៃ​ប្រទេស​ឡាវ​បាន​បន្ត​បិទ កន្លះ​ខែ​ទៀត ដោយសារតែ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​ ​កាលពី​ថ្ងៃទី ១៩ ខែមិថុនា រដ្ឋាភិបាល​ឡាវ​បានប្រកាសថា ដោយសារ​គិតពី​ស្ថានភាព​រាតត្បាត​ជំងឺ​កូ​វីដ​១៩​របស់​ប្រទេសជិតខាង​និង​រដ្ឋធានី​វៀង​ចន្ទ ទីក្រុង​វៀង​ចន្ទ​បាន​ពន្យារពេល​អនុវត្ត​វិធាន​ការបិទ​ទីក្រុង ១៥ ថ្ងៃ​បន្ថែមទៀត រហូតដល់​ថ្ងៃទី ៤ ខែកក្កដា​។​

​ទីក្រុង​វៀង​ចន្ទ​នឹង​បន្ត​ចែកជា​“ តំបន់​ក្រហម​” “ តំបន់​លឿង​” និង​“ តំបន់​បៃតង​”​ដដែល ដើម្បី​ចាត់វិធានការ​បង្ការ​កា​រ​រីក​រាលដាល​នៃ​ជំងឺឆ្លង​ខុសៗ​គ្នា ។​ ​គិត​ត្រឹម​ថ្ងៃទី​១៩ មិថុនា ឡាវ​មាន​អ្នក​កើត​កូ​វីដ​ចំនួន ២០៥០ ជាសះស្បើយ​១៩៣៥​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close