ប្រេស៊ីល មានអ្នកស្លាប់កើនជាង កន្លះលាននាក់ ដោយសារកូវីដ១៩
ប្រេស៊ីល៖ ក្រសួងសុខាភិបាលប្រេស៊ីលបញ្ជាក់ថា ចំនួនអ្នកសា្លប់ដោយសារជំងឺកូវីដ១៩ បានកើនឡើងជាង៥០ម៉ឺននាក់ហើយ គិតត្រឹមថ្ងៃសៅរ៍សប្តាហ៍មុន ខណៈតួលេខថ្មីនេះ ធ្វើអោយប្រេស៊ីលឈរនៅលំដាប់ទី២បន្ទាប់ពីសហរដ្ឋអាមេរិក ជាប្រទេសដែលមានអ្នកស្លាប់ច្រើនជាងគេនៅលើពិភពលោក ។
អតីតប្រធាននិយតករសុខភាពប្រេស៊ីល លោក Gonzalo Vecina បានគូសបញ្ជាក់ថា ខ្ញុំគិតថា យើងនឹងឈានទៅដល់ការស្លាប់៧០ម៉ឺន ទៅ៨០ម៉ឺននាក់ មុនពេលយើងឃើញពីប្រសិទ្ធភាពវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ។ លោកបានសង្កត់ធ្ងន់ទៀតថា យើងកំពុងប្រឈមនឹងការមកដល់វីរុសបំប្លែងខ្លួនថ្មីទាំងនោះ ហើយវីរុសបំប្លែងខ្លួនឥណ្ឌាក៏នឹងធ្វើអោយយើងជួបបញ្ហាប្រឈមដែរ ។
គួរកត់សម្គាល់ គិតត្រឹមចុងសប្តាហ៍កន្លងទៅនេះប្រេស៊ីលទើបចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ប្រជាជនរបស់ខ្លួនពេញលេញ បានត្រឹមតែ១១ភាគរយប៉ុណ្ណោះ ដោយអ្នកឯកទេសជំងឺឆ្លងបានព្រមានថា ជាមួយនឹងការមកដល់រដូវត្រជាក់ និងវីរបុសបំប្លែងខ្លួនកំពុងរាតត្បាត ចំនួនអ្នកស្លាប់នឹងកាន់តែឡើងខ្ពស់ ប្រសិនបើការចាក់វ៉ា់ក់សាំងមានភាពយឺតយ៉ាវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។