ហាងម៉ាស្សាចិន ៧៥នាទី ១៨០ដុល្លារត្រូវបានអភិបាលក្រុងភ្នំពេញបញ្ជារឲ្យបិទជាបន្ទាន់និងប្រកាសចាប់ខ្លួនអ្នកចែកខិតប័ណ្ណ
ភ្នំពេញ: ព្រឹកថ្ងៃទី១៧ខែសីហាឆ្នាំ២០១៨នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ចចុះបិទទីតាំងម៉ាស្សា “ភ្នំពេញទីមួយ” និងតាមស្វែងរកចាប់ខ្លួនក្រុមដែលចែកខិត្តប័ណ្ណមានរូបមិនសមរម្យធ្វើការសាកសួរ។ ការដាក់បទបញ្ជានេះ គឺធ្វើឡើងក្រោយពីមានការរិះគន់យ៉ាងចាស់ដៃតាមបណ្ដាញសង្គមហ្វេសប៊ុក ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ។
គួរបញ្ចាក់ផងដែរថា រូបស្រីចិនស្លៀកស៊ិចស៊ីបង្ហាញភាពមិនសមរម្យ និងរូបបុរសចិនស្រាតននលគោកជាច្រើនសន្លឹក ត្រូវបានដើរចែកនៅតាមតំបន់សំខាន់មួយចំនួន នៅក្នុងរាជធានីភ្នំពេញ និងតាមទីសាធារណៈផ្សេងៗមួយចំនួនទៀត ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
នាពេលកន្លងមកគេឃើញមានការចែក ខិត្តប័ណ្ណបែបនេះយ៉ាងអនាធិបតេយ្យនៅក្នុងខេត្តព្រះសីហនុ ។ប៉ុន្តែករណីនេះ ត្រូវបានសមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ខ្លួនក្រុមអ្នកដើរចែក និងឈានទៅដល់ការបង្ក្រាបថែមទៀតផង។
បើតាមខិត្តប័ណ្ណដែលទទួលបាន គឺនៅក្នុងខិត្តប័ណ្ណនោះមានផ្ទៃពណ៌ផ្កាឈូក មានសរសេរអក្សរខ្មែរ “ភ្នំពេញទីមួយ” និងមានសរសេរអក្សរចិន និងអង់គ្លេស (Health massage) អមជាមួយ និងថែមទាំងមានដាក់លេខទូរស័ព្ទទំនាក់ទំនងថែមទៀតផង។
បើតាមស្ត្រីអ្នកបកប្រែនៅហាង ភ្នំពេញទីមួយ បានថ្លែងកាលពីរសៀលថ្ងៃទី ១៦ ខែសីហា ថា ខិត្តប័ណ្ណនេះ ចែកផ្សព្វផ្សាយអំពីការម៉ាស្សាសម្រាប់ ដោយក្នុងតម្លៃ ៧៥នាទី ថ្លៃ១៨០ដុល្លារ។ ហើយហាងភ្នំពេញទីមួយ នឹងបើកសំណើការនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ទីតាំស្ថិតនៅទល់មុខសណ្ឋាគារកាំបូឌីយ៉ា។ ប៉ុន្តែព័ត៍មានលំអិតយ៉ាងណានោះ អ្នកបកប្រែមិនបានបញ្ជាក់លំអិតទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។