កម្ពុជា ចាក់វ៉ាក់សាំងកូវីដ១៩សរុប ៣,៤១៦,០៧៥នាក់ហើយ គិតត្រឹមថ្ងៃទី២១ មិថុនា ម្សិលមិញ
ភ្នំពេញ៖ គិតត្រឹមយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៣,៤១៦,០៧៥នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន៣៤.១៦%។
ការចាក់នៅអតីតតំបន់ក្រហមបានចំនួន ១,០២៥,៨៦១នាក់ ខណៈចាក់លើកទី២ បានចំនួន ១,២៨៣,២៤៨នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។