វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ជាង​២,៦​ពាន់​លាន​ដូ​ស បាន​ចាក់​ជូន​ពលរដ្ឋ​ជុំវិញ​ពិភពលោក ក្នុងនោះ​ចិន​ចាក់​បាន​ជាង​១​ពាន់​លាន​ដូ​ស​

​គិត​មកដល់​ថ្ងៃទី​២១​ខែមិថុនា​នេះ នៅ​ជុំវិញ​ពិភពលោក មាន​វ៉ាក់សាំង​ប្រឆាំង​កូ​វិដ ១៩ ២,៦​ពាន់​លាន​ដូ​ស​ហើយ​បាន​ចាក់​ជូន​ពលរដ្ឋ ស្មើនឹង​២១,៥​ភាគរយ​នៃ​ពលរដ្ឋ​ទាំងអស់​នៅលើ​ពិភពលោក​។ អាស៊ី​ជា​តំបន់​ដែល​ចាក់​វ៉ាក់សាំង​បាន​ច្រើនជាង​គឺ បើ​គិច​ចំនួន គឺមាន​១,៥៥​ពាន់​លាន​ដូ​ស ប៉ុន្តែ​បើ​គិត​ចំនួន​ពលរដ្ឋ​វិញ គឺមាន​តិចជាង​តំបន់​ផ្សេងៗ​ដោយសារតែ​អាស៊ី​មាន​ពលរដ្ឋ​ច្រើន​។​

​តំបន់​អឺរ៉ុប​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ បាន​ជាង​៤៥១,៩៨​លាន​ដូ​ស​។ អាមេរិក​ខាងជើង ចាក់​វ៉ាក់សាំង​បាន​ជាង​៤០៩​លាន​ដូ​ស​…​។ បើ​គិតពី​ប្រទេស​វិញ ចិន​ឈរ​លំដាប់​ទីមួយ ដែលមាន​វ៉ាក់សាំង​ជាង ១,១​ពាន់​លា​នូ​ស​ហើយ​បាន​ចាក់​ជូន​ពលរដ្ឋ ។ បន្ទាប់មក​គឺ​អាមេរិក ចាក់​ជូន​ពលរដ្ឋ​បាន ៣១៧​លាន​ដូ​ស ឥណ្ឌា ២៧០​លាន​ដូ​ស …​។​

​តាម​គណៈកម្មការ​ជាតិ​សុខាភិបាល​ចិន​បានប្រកាសថា ប្រទេស​ចិន​បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​បំផុត​នៅលើ​ពិភពលោក ដែល​សម្រេចបាន​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 លើស ១,១​ពាន់​លាន​ដូ​ស​។ បើតាម​គណៈកម្មការ​សុខាភិបាល​ជាតិចិន វ៉ាក់សាំង​២០ លាន​ដូ​ស ត្រូវបាន​ចាក់​នៅ​ទូទាំងប្រទេស​ក្នុងពេល​មួយថ្ងៃ ដែល​នេះ​បានធ្វើឱ្យ​ចំនួន​ចាក់ វ៉ាក់សាំង​សរុប​កើន​ដល់ ១.០១​ពាន់​លាន​ដូ​ស​។ កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន ចិន​បាន​សម្រេចបាន​ការចាក់​វ៉ាក់សាំង​២០​លាន​ដូ​ស ក្នុង​មួយថ្ងៃ ពោលគឺ​កើនឡើង​ពី ៤.៨​លាន​ដូ​ស នៅក្នុង​ខែមេសា និង​ជិត ១២.៥​លាន​ដូ​ស​កាលពី​ខែឧសភា​។​

​ប្រទេស​ចិន​ដែលមាន​ប្រជាជន​សរុប​ជាង ១,៤០០​លាន​នាក់ បាន​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ COVID-19 ផលិត​ក្នុងស្រុក​ផ្ទាល់ ដើម្បី​ចាក់​ជូន​ដល់​ប្រជាជន​របស់ខ្លួន​។ សម្រាប់​វ៉ាក់សាំង​ដែល​ផលិត​ដោយ​ប្រទេស​ចិន​ដូចជា Sinovac និង Sinopharm ក៏​ត្រូវបាន​បរិច្ចាគ និង​ផ្គត់ផ្គង់ ទៅតាម​ការបញ្ជាទិញ​ពី​ប្រទេស​ជាច្រើន នៅ​ជុំវិញ​ពិភពលោក​ផងដែរ ខណៈដែល​វ៉ាក់សាំង​ទាំងពីរ​នេះ ត្រូវបាន​អង្គការ​សុខភាព​ពិភពលោក (WHO) អនុម័ត​ឲ្យ​ប្រើប្រាស់​ក្នុងករណី​បន្ទាន់​ជា​ផ្លូវការ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close