រដ្ឋបាល​ខេត្តសៀមរាប ប្រកាស​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ថ្មី ៣៨​នាក់​ទៀត ខណៈ​មាន​អ្នកស្លាប់​ម្នាក់

ខេត្តសៀមរាប​៖ នៅ​យប់​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២១ រដ្ឋបាល​ខេត្តសៀមរាប បានប្រកាស​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ថ្មី ចំនួន ៣៨​នាក់​បន្ថែមទៀត ខណៈ​មាន​អ្នកស្លាប់​ម្នាក់ទៀត​។​

​រដ្ឋបាល​ខេត្តសៀមរាប បាន​បញ្ជាក់ថា ក្នុង​ចំ​ណោ​ច​អ្នក​វិជ្ជមាន​ទាំង ៣៨​នាក់​នោះ មាន​អ្នក​វិលត្រឡប់​មកពី​ប្រទេស​ថៃ ៧​នាក់ ជា​ប្រជាពលរដ្ឋ នៅ​ស្រុក​ក្រឡាញ់​។ ក្រៅពីនេះ​មាន​៖ ក្រុង​សៀមរាប ២៣​នាក់​, ស្រុក​ជីក្រែង ៣​នាក់​, ស្រុក​សូទ្រនិគម ៣​នាក់​, ស្រុក​ប្រាសាទបាគង ១​នាក់ និង​ស្រុក​បន្ទាយស្រី ១​នាក់​។​

​សូមបញ្ជាក់ថា ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ គិត​ត្រឹម​យប់ ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២១ ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន ៦២៥​នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ ១៦៦​នាក់ កំពុង​សម្រាក​ព្យាបាល ៤៥៣​នាក់ និង​ស្លាប់ ៦​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close