ថ្ងៃនេះ! អ្នកជំងឺកូវីដ១៩ស្លាប់ ១៨នាក់ទៀត ខណៈមានអ្នកឆ្លងថ្មី ៦៧៨នាក់ទៀត ជា ៧៦៣នាក់
ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៦៧៨នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៧៦៣នាក់ និងមានអ្នកស្លាប់ថ្មីកើន ១៨នាក់ទៀត។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៦៧៨នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ៥៨នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងដឲសហគមន៍ ២០កុម្ភៈថ្មី។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៤៤ ១២៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៣៨ ៧៦៦នាក់ និងអ្នកស្លាប់កើនឡើង ៤៥៩នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។