តួកគី ត្រៀមបញ្ចប់ការបិទខ្ទប់ប្រទេស នៅខែកក្កដា ខាងមុខនេះ
តួកគី៖ នាពេលឆាប់ៗនេះ ប្រទេសតួកគីនឹងដកចេញវិញនូវវិធានការណ៍បិទខ្ទប់ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីតួកគីលោក តាយយីព អឺដូហ្គាន់ នៅថ្ងៃចន្ទម្សិលមិញ ។
លោក តាយយីព អឺដូហ្គាន់ បាននិយាយបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា វិធានការណ៍បិទខ្ទប់ប្រទេសដែលត្រូវបានដាក់កាលពីថ្ងៃអាទិត្យ និងបំរាមគោចរនឹងត្រូវដកចេញវិញចាប់ពីថ្ងៃទី០១ ខែកក្កដាខាងមុខនេះ ។
ការប្រកាសខាងលើនេះបានកើតមានឡើងស្របពេលដែលចំនួនអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗប្រចាំថ្ងៃនៅទូទាំងប្រទេសតួកគីបានថមថយចុះពីជាង៦ម៉ឺននាក់ នៅមុនពេលវិធានការណ៍បិទខ្ទប់ ឥឡូវនេះធ្លាក់ចុះនៅត្រឹមជិត ៥ពាន់នាក់ប៉ុណ្ណោះ ក្នុងខែនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។