បិទផ្សារវាលរេញ ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩

រដ្ឋបាល​ខេត្ត​ព្រះសីហនុ កាលពី​យប់​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២១​ បានសម្រេច​ធ្វើ​​ការ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​អាជីវកម្ម​លក់ដូរ​គ្រប់​ប្រភេទ​នៅក្នុង​ផ្សារ​វាលរេញ ស្ថិតនៅ​ឃុំ​វាលរេញ ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ រយៈពេល​១៤​ថ្ងៃ ចាប់ពី​ម៉ោង​សូន្យ ថ្ងៃទី​២៣ ខែមិថុនា ដល់​ថ្ងៃទី​៦​ខែកក្កដា ឆ្នាំ​២០២១ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។

ក្នុងអំឡុងពេល​ផ្អាក​ជា​បណ្តោះអាសន្ន​នេះ រដ្ឋបាល​ខេត្តព្រះសីហនុ ​លើកទឹកចិត្ត​បងប្អូន​អាជីវក​ទាំងអស់​ឲ្យ​លក់ដូរ​គ្រឿង​ឧបភោគបរិភោគ​នៅតាម​ផ្សារ​ម៉ា​ត ឬ​ផ្សារ​ទំនើប ឬ​ការលក់ដូរ​នៅតាម​លំនៅឋាន ឬ​នៅ​ទីតាំង​លក់ដូរ​ផ្សេងទៀត ដោយ​អនុវត្តតាម​សេចក្តីណែនាំ​លេខ ០០៨/២១ ស​ណន ចុះ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២១ ស្តីពី​ការអនុវត្ត​ស្តង់ដារ​សុវត្ថិភាព​នៅតាម​ផ្សារ​ម៉ា​ត នៅតាម​លំនៅឋាន និង​នៅតាម​ទីតាំង​រៀបរយ​ផ្សេងទៀត​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ​។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close