ឃាត់ខ្លួនជនសង្ស័យ ២នាក់ ដែលបាញ់សម្លាប់ មនុស្សនៅស្រុកបាណន់ ហើយគេចខ្លួនទៅប្រទេសថៃ

ភ្នំពេញ៖ នៅថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១៨ នេះសមត្ថកិច្ចថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ បាន​ប្រគល់ជនសង្ស័យជាជនជាតិខ្មែរចំនួន ២ រូប ជូនស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែរដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលបន្ទុក ផ្នែកព្រហ្មទណ្ឌ ។ ក្រោយពីសង្ស័យបាញ់សម្លាប់មនុស្ស ហើយរត់ គេចខ្លួនទៅប្រទេសថៃហើយត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួនបាន។

ជនសង្ស័យ ៖ ១-ឈ្មោះ  ប៊ុន ពន្លក ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរជានិស្សិតពេទ្យ ស្រុក កំណើត ភូមិ ត្រោក ឃុំប្រធាតុ ស្រុក កំពង់ត្របែក ខេត្ត ព្រៃវែង។ ២-ឈ្មោះ  ហួន វាសនា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរជាជាងជួសជុលរថយន្ត ស្រុកកំណើត ភូមិ គ្រើល ឃុំអន្សោង ស្រុក កំពង់ត្របែក ខេត្ត ព្រៃវែង    ។

បញ្ចាក់ជនសង្ស័យទាំង២នាក់ខាងលើជាប់ចោទពីបទឃាតកម្មដោយចេតនា (បាញ់សម្លាប់) ប្រព្រឹត្តកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ ២០១៨ នៅចំណុចវាលអន្ទង់ស  ឃុំតាគ្រាម  ស្រុកបាណន់ ខេត្តបាត់ដំបង រួចគេចខ្លួនចូលទៅប្រទេសថៃ ហើយត្រូវបាន សមត្ថកិច្ច ថៃចាប់ខ្លួននៅខេត្តច័ន្ទបុរី ថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៨ ។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួន ទៅកាន់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការបន្តតាមនីតិវិធីច្បាប់ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close