ខេត្តសៀមរាប រកឃើញអ្នកឆ្លងជំងឺកូវីដ ៣៩នាក់ទៀត និងស្លាប់ម្នាក់
ខេត្តសៀមរាប៖ កាលពីវេលាយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន ៣៩នាក់បន្ថែមទៀត និងមានស្លាប់ម្នាក់ផងដែរ។
រដ្ឋបាខេត្តបញ្ជាក់ថា ករណីវិជ្ជមានទាំង ៣៩នាក់នោះ បានរកឃើញនៅក្រុងសៀមរាប ២៨នាក់, ស្រុកជីក្រែង ៣នាក់, ស្រុកពួក ២នាក់, ស្រុកបន្ទាយស្រី ២នាក់, ស្រុកប្រាសាទបាគង ១នាក់ និងមកពីខេត្តផ្សេង ៣នាក់។ រីឯករណីស្លាប់ម្នាក់ ដោយសារជំងឺកូវីដ-១៩ គឺឈ្មោះ កុក ប៊ុនថា ភេទប្រុស អាយុ៣០ឆ្នាំ អាសយដ្ឋាននៅភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង។
សូមបញ្ជាក់ថា គិតត្រឹមយប់ ថ្ងៃទី២២ខែមិថុនា ឆ្នាំ២០២១ ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩សរុបចំនួន ៦៦៤នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ១៦៦នាក់, កំពុងសម្រាកព្យាបាល ៤៩១នាក់ និងស្លាប់ ៧នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។