ផ្ទះទឹក និងបែរត្រី លើផ្ទៃទន្លេក្នុងរាជធានីភ្នំពេញ រុះរើជិតអស់ហើយ!
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានឱ្យដឹងថា មកទល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ នៅសល់ផ្ទះទឹក ចំនួន៧៩ផ្ទះ និងបែរត្រី ចំនួន៨ កំពុងតែរុះរើ ខណៈផ្ទះទឹក និងបែរត្រី ជាច្រើន ត្រូវបានរុះរើ និងចាកចេញពីផ្ទៃទន្លេរួចរាល់ហើយ។
បើតាមអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ផ្ទះទឹក និងបែរត្រី ជាច្រើន ត្រូវបានរុះរើ តាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរ។ មកទល់ពេលនេះ នៅសល់ផ្ទះទឹក ចំនួន៧៩ផ្ទះ និងបែរត្រី ចំនួន៨ កំពុងរុះរើបណ្ដើរៗ ហើយអាចនឹងរួចរាល់នាពេលខាងមុខ។
ផ្ទះទឹកដែលនៅសល់ គឺភាគច្រើន ស្ថិតក្នុងខណ្ឌជ្រោយចង្វារ ខណៈបែរត្រីវិញ គឺភាគច្រើន ស្ថិតក្នុងខណ្ឌច្បារអំពៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។