បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ ថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្ដព្រះសីហនុ ដែលបានជួយដោះស្រាយឧបត្ថម្ភសាហ៊ុយស្នាក់នៅរបស់ពួកគាត់ដែលជាសិស្សមកពីឆ្ងាយនិងបន្តការផ្តល់កាដូលើកទឹកចិត្តដល់សិស្សជាប់ចំណាត់ល្អដូចឆ្នាំមុនដែរ …………………… ដោយការយកចិត្ដទុកដាក់ជួយជ្រោមជ្រែងពីថ្នាក់ដឹកនាំខេត្ដព្រះសីហនុ
ក្រុមយុវសិស្សដែលបានមកប្រឡងឆ្នាំនេះ បង្ហាញការតាំងចិត្តថានឹងខិតខំប្រឹងប្រែងឲ្យបាននិទេសល្អ ដើម្បីទទួលបានទាំងកិត្ដយស និងរង្វាន់លើកទឹកចតិ្ដពីថ្នាក់ដឹកនាំខេត្ដ និងប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។

លោក ប្រធានមន្ទីរ (អយក) ខេត្តព្រះសីហនុ បញ្ជាក់ថា សម្រាប់ឆ្នាំនេះ រដ្ឋបាលខេត្ដបានចេញសេចក្ដីជូនដំណឹងពីការចេញថ្លៃសាហ៊ុយស្នាក់នូវរបស់សិស្ស ដែលជាបេក្ខជនទាំងអស់ចំនួន ១២៧នាក់ ក្នុងនោះសិស្ស មកពីវិទ្យាល័យស្រុកស្ទឺងហាវចំនួន ៥៣នាក់ ត្រូវមកប្រឡងនៅក្រុងព្រះសីហនុ ចំនួន ៧៤នាក់ទៀត មកពីវិទ្យាល័យ ហ៊ុន សែន កំពង់សីលា និងវិទ្យាល័យ ហ៊ុន សែន កែវផុស ត្រូវមកប្រឡងនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ។

ដោយមានការយកចិត្ដទុកដាក់ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថា្នក់ ការជួយចេញថ្លៃសាហ៊ុយស្នាក់នៅរបស់បេក្ខជន ការលើកទឹកចិត្ដដោយផ្ដល់រង្វាន់ជូនសិស្សជាប់និទេសល្អ ជាពិសេសកម្មវិធីសិក្សាបំប៉ន រួមទាំងកម្មវិធីសំណេះសំណាល ចែករំលែកបទពិសោធន៍ពីលោកគ្រូ អ្នកគ្រូ និងរាមច្បង ដែលជាសិស្សប្រឡងជាប់និទេស A កន្លងមកនេះ។ លោក សង្ឃឹមថា អត្រាសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំនេះ នឹងមានការកើនឡើង។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។