អាជ្ញាធរខេត្តឧត្ដរមានជ័យ រកឃើញអ្នកវិជ្ជមានកូវីដ ១១នាក់ លើពលករទើបមកពីថៃ
ខេត្តឧត្តមរមានជ័យ៖ រដ្ឋបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន ១១នាក់ លើពលករដែលទើបមកពីប្រទេសថៃ និងមានជាសះស្បើយ ៣នាក់ផងដែរ។
រដ្ឋបាលខេត្ត បានបញ្ជាក់ផងដែរថា បច្ចុប្បន្នអ្នកជំងឺកូវីដ១៩ ចំនួន៨នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលផ្ទះសំណាក់ឧត្តមរដ្ឋា ០២នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត និងចំនួន ០១នាក់ទៀត ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរ ពេទ្យបង្អែកស្រុកអន្លង់វែង។
ដោយឡែកអ្នកពាក់ព័ន្ធដែលមានហានិភ័យខ្ពស់ផ្សេងទៀត ត្រូវបានបញ្ជូនទៅតាមដានសុខភាព និងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យតេជោ សែនសំរោង។ ក្រុមការងារបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់ចែងតាមនីតិវិធី។
សូមបញ្ជាក់ថា មកទល់ពេលនេះខេត្តឧត្តរមានជ័យ មានអ្នកជំងឺកូវីដ១៩ ចំនួន ២០០នាក់ ករណីជានាំចូលពីបរទេសចំនួន ១៦៥នាក់ និងករណីពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» ចំនួន ៣៥នាក់ បានព្យាបាលជាសះស្បើយចំនួន ៩០នាក់ ករណីស្លាប់ចំនួន ០២នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១០៨នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។