បិទផ្សារវាលរេញ ស្រុកព្រៃនប់ រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីសម្រេចផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មលក់ដូរនៅផ្សារវាលរេញ ក្នុងឃុំវាលរេញ ក្នុងស្រុកព្រៃនប់ រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នៅថ្ងៃទី២៣ ខែមិថុនា ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១។
ការសម្រេចផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មលក់ដូរនៅផ្សារវាលរេញនេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។