យុវជនម្នាក់ត្រូវក្រុមក្មេងស្ទាវដេញកាប់ស្លាប់នៅលើដងផ្លូវ សមត្ថកិច្ចកំពុងស្រាវជ្រាវ
យុវជនម្នាក់ត្រូវគេប្រទះឃើញដេកស្លាប់នៅលើដងផ្លូវនៅខាងមុខសាលារៀនខមរសាមគ្គី ក្នុងភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ កាលពីវេលាម៉ោងជាង១០នាយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១។
បើតាមលើកឡើងពីសមត្ថកិច្ចថា ជនរងគ្រោះមានឈ្មោះ លី ង៉ា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា។ យុវជនរូបនេះ ត្រូវគេប្រើកាំបិទផ្គាក់កាប់បណ្តាលឲ្យស្លាប់។
ចំពោះមូលហេតុដែលផ្តើមអោយមានការកាប់សម្លាប់គ្នានេះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ទេ ដោយកំពុងធ្វើការស្រាវជ្រាវ។
យ៉ាងណាក៏ដោយ ក្រោយធ្វើកោសល្យវិច័យរួច ជំនាញបានប្រគល់សាកសពជនរងគ្រោះ ទៅអោយក្រុមគ្រូសារដើម្បីយកទៅចាត់ចែងតាមប្រពៃណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។