សមត្ថកិច្ចចុះពិនិត្យខ្សែបន្ទាត់ព្រំដែនចំណុចអូរហុច ប្រទះឃើញឈើលេខ១ចំនួន ២៥២កំណាត់
កាលពីរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី ដឹកនាំដោយ លោក វរសេនីយ៍ឯក ភោគ ចន្ធី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងមានការដឹកនាំសម្របសម្រួលពីព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះពិនិត្យតាមខ្សែរបន្ទាត់ព្រំដែនចំណុចអូរហុច ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ហើយបានប្រទះឃើញឈើមូល ឈើអារប្រភេទលេខ១ (ស្រឡៅសុក្រម)ចំនួន២៥២កំណាត់, ត្រាក់ទ័រចំនួន ០២គ្រឿង, ម៉ូតូចំនួន ០២គ្រឿង និងរណាយន្តចំនួន ០១គ្រឿង។
យ៉ាងណាក៏ដោយ មិនមានការបញ្ជាក់លំអិតពីការរកឃើញ ឬអ្នកពាក់ព័ន្ធនោះទេ តែបច្ចុប្បន្នវត្ថុតាងរក្សាទុកនៅស្នាក់ការដែនជំរកសត្វព្រៃកែវសីម៉ាហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។