ខេត្តសៀមរាប រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩​ថ្មី ៣៧​នាក់​ទៀត ជាសះស្បើយ ៤១​នាក់ និង​ស្លាប់​ម្នាក់​

​ខេត្តសៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាបជូន​សាធារណជន​ឱ្យបាន​ជ្រាបថា​៖ ក្នុង​ព្រឹត្តិការណ៍ ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍​២០​កុម្ភៈ នេះ រដ្ឋបាលខេត្ត បាន​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ថ្មី​ចំនួន​៣៧​នាក់ ជាសះស្បើយ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​៤១​នាក់ និង​ស្លាប់ ចំនួន​១​នាក់ នៅ​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១ ដូច​មាន​រាយ​នាម​ក្នុង​តារាង​។​

​ករណី​ទី​១ ដល់ទី​១០ ជា​ករណី​ពាក់ព័ន្ធ​នឹង​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍ ដែលមាន​ប្រភពដើម​មកពី​ស្រុក​ជីក្រែង ករណី​ទី​១១ ដល់ទី​១៣ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​ភោជនីយដ្ឋាន​ហេង ហេង ២ និង​ករណី​ទី​១៤ ដល់ទី​២៣ គឺជា​ករណី​ពុំទាន់​អាចសន្និដ្ឋាន​ពី​ប្រភព​ចម្លង​ច្បាស់លាស់​នៅឡើយ​។

ចំពោះ​ករណី​ទី​២៤ ដល់ទី​២៦ ជា​អ្នកធ្វើដំណើរ​មកពី​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មករក​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី​៧ ដោយមាន​អា​ការៈសង្ស័យ ក្រុមគ្រូពេទ្យ​បាន​យក​សំណាក​ស្រាវជ្រាវ​រក​មេរោគ​កូ​វីដ​-១៩ ទទួលបាន​លទ្ធផល​វិជ្ជមាន​។ ដោយឡែក ករណី​ទី​២៧ ដល់ទី​៣៧ គឺជា​ប្រជាពលរដ្ឋ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ មកដល់​ខេត្តសៀមរាប ហើយ​ជា​ករណី​សង្ស័យ ត្រូវបាន​ក្រុមគ្រូពេទ្យ​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​វិទ្យាល័យ​សម្ដេចឪ​។​

​អ្នកជា​សះស្បើយ​ទាំង​៤១​នាក់ ខាងលើ ក្រុមគ្រូពេទ្យ​បានអនុញ្ញាត​ឱ្យចេញ​ពី​មន្ទីរពេទ្យបង្អែក​ខេត្ត និង​មន្ទីរពេទ្យបង្អែក​ស្រុក​សូទ្រនិគម ត្រឡប់​ទៅ​លំនៅឋាន​វិញ ដោយ​ត្រូវ​បន្ត​ការធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​។ ចំណែក​ករណី​ស្លាប់​ម្នាក់ ដោយសារ​ជំងឺ​កូ​វីដ​-១៩ គឺ​ស្ត្រី អាយុ​៦២​ឆ្នាំ នៅ​ភូមិ​ដក​ពោធិ៍ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។​

​មកទល់ពេលនេះ ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​៧០១​នាក់ បាន​ព្យាបាល​ជា​សះ​-​ស្បើយ​ចំនួន​២០៧​នាក់ ស្លាប់​៨​នាក់ និង​៤៨៦​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប មណ្ឌល​ច​ត្តា​ឡី​ស័ក​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត និង​វិទ្យាល័យ​ដំ​ដែក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close