កង់​ឌុប និង​កំណាព្យ ត្រៀម​បង្ហាញខ្លួន​នៅ​មហោស្រព​អក្ស​សិល្ប៍​ខ្មែរ​លើក​ទី​២

​ឱកាស​សម្រាប់​សាធារណជន​ទូទៅ​គ្រប់​មជ្ឈដ្ឋាន ទាំងអស់​មាន​ចំណូលចិត្ត​លើ​ការ​តែង​និពន្ធ និង​កំណាព្យ ចូលរួម​ប្រកួត​ក្នុង​កម្មវិធី កង់​ឌុប និង​កំណាព្យ ដែល​នឹង​រៀបចំឡើង​នៅ​មហោស្រព​អក្ស​សិល្ប៍​ខ្មែរ​លើក​ទី​២ នឹង​រៀបចំឡើង​នៅលើ​ទឹកដី​ខេត្តបាត់ដំបង​ខាងមុខនេះ​។

​យោងតាម​ប្រភព​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​មហោស្រព​អក្ស​សិល្ប៍​ខ្មែរ​លើក​ទី​២ បាន​ឲ្យ​ដឹងថា កម្មវិធី​ដ៏​កម្រ​នេះ នឹង​រៀបចំ​នៅ​រសៀល​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​បរិវេណ​វត្ត​កណ្តាល ខេត្តបាត់ដំបង ជា​ផ្នែក​មួយ​នៃ​កម្មវិធី​មហោស្រព​អក្ស​សិល្ប៍​លើក​ទី​២ ផងដែរ​។

​បើតាម​លក្ខខណ្ឌ​ចូលរួម​ប្រលង «​កង់​ឌុប និង​កំណាព្យ​» ត្រូវមាន​៖
👉​មាន​កង់​កញ្ចាស់​មួយ​
👉​មាន​សម្លៀកបំពាក់​ប្លែកៗ
👉​មាន​កំណាព្យ​មួយ​ខ្លី​

​បើ​មាន​លក្ខខណ្ឌ​ទាំងបី​នេះ ពួកយើង​សូម​អញ្ជើញ​អ្នក​ឲ្យ​ចូលរួម​ប្រលង «​កង់​ឌុប និង​កំណាព្យ​»​។ ដោយមាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ទៀតផង​!

​ព័ត៌មាន​លំអិត​សូម​ពិនិត្យ​សេចក្តីប្រកាស​៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close