ថ្ងៃនេះ! ចំនួនអ្នកឆ្លងកូវីដ១៩កើន ៦៥៥នាក់ទៀត ខណៈអ្នកជា ៦៩៦នាក់ និងស្លាប់ ១៨នាក់

ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៦៥៥នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៦៩៦នាក់ និងមានអ្នកស្លាប់ថ្មីកើន ១៨នាក់ទៀត។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៦៥៥នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ៧២នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងដឲសហគមន៍ ២០កុម្ភៈថ្មី ៥៨៣នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៤៥ ៣៦៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៤០ ០១០នាក់ និងអ្នកស្លាប់កើនឡើង ៤៩៣នាក់ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។