នគរបាលស្រុកឯកភ្នំ បង្ក្រាបគ្រឿងញៀន ឃាត់ខ្លួនបុរសម្នាក់

ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ កម្លាំងនគរបាលស្រុកឯកភ្នំ បានចុះបង្ក្រាបករណីគ្រឿងញៀន ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចភូមិរហាលសួង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ជនសង្ស័យឈ្មោះ រី ចំណាប់ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិស្តី ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងដកហូតវត្ថុតាងបាន ម្សៅក្រាមពណ៌សថ្លា ២ថង់ និងថង់សម្រាប់ច្រករំលែកថ្នាំញៀនមួយចំនួន។
ករណីនេះ នគរបាលជំនាញ បានរៀបចំកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចាត់ការតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។