រថយន្តបុក លោកយាយវ័យ ៨៨ឆ្នាំម្នាក់ ពីក្រោយស្លាប់ភ្លាមៗនឹងកន្លែង

ខេត្តបន្ទាយមានជ័យ៖ លោកយាយាវ័យ ៨៨ឆ្នាំម្នាក់ ត្រូវរថយន្តបុកពីក្រោយយ៉ាងទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង កាលពីវេលាម៉ោងជាង ៥ព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ នៅលើកំណាត់ផ្លូវជាតិលេខ៥៨ ក្នុងភូមិសូរិយា ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

នគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា លោកយាយរងគ្រោះ ឈ្មោះ កុយ យ៉ង់ អាយុ៨៨ឆ្នាំ រស់នៅភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ មុនពេលកើតហេតុលោកយាយ បានដើរតាមបណ្តោយផ្លូវខាងលើ លុះមកដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្ត១គ្រឿង ម៉ាកតូយូតា ពណ៌ស មិនចាំស្លាកលេខ បុកចំពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។
ក្រោយពេលកើតហេតុ អាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។