អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ​រិះគន់ ចំពោះ​អ្នក​បាច​ដែកគោល វី​ស តាម​ដងផ្លូវ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​

​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ លោក ហែម ដា​រិ​ទ្ធិ នៅ​ព្រឹក​មិញ​នេះ បាន​សរសេរ​សារ​នៅលើ​បណ្តាញ​សង្គម facebook ដោយ​សម្តែង​ការរិះគន់​យ៉ាងខ្លាំង​ចំពោះ​អ្នក​ដែល​បាច​ដែកគោល វី​ស និង​ដែក​ស្រួច​តាម​ដងផ្លូវ​ព្រោះតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​

​លោក ហែម ដា​រិ​ទ្ធិ បានសរសេរថា «​កំប្លែង​លេង​អោយមើល មិនមែន​អោយធ្វើតាម​នោះទេ​! ​មនុស្ស​មួយចំនួន​តូច​បាន​ដើរ​បាច​ដែកគោល និង​វី​ស​ដើម្បីអោយ​យាន្ត​គេ​ធ្លាយ មុត​កង់​-​កង់​ម៉ូតូ​-​កង់ឡាន ។ បើ​ចង់បាន​លុយ​ច្រើន មិនត្រូវ​មានគំនិត​អាក្រក់​-​ថោកទាប​យ៉ាងនេះ​ទេ »​។

​ជាមួយគ្នានេះ លោក​ក៏​មិន​ភ្លេច​ថ្លែងអំណរគុណ​ដល់​ប្រធាន​ផ្សារ និង​សន្តិសុខ​ផ្សារ​ជម្ពូ​វ័​ន្ត ដែល​បាន​បោសសម្អាត​តាមផ្លូវ​ជាតិ​លេខ​៤ ប្រមូលបាន​វី​ស និង​ដែកគោល​ជាច្រើន​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close