អតីត​ប្រធានាធិបតី​ហ្វីលីពីន​Aquino III ស្លាប់​ដោយ​ជំងឺ​បេះ​ក្នុង​ក្នុង​វ័យ​៦១​ឆ្នាំ

​លោក Benigno “Noynoy” Aquino III អតីត​ប្រធានាធិបតី​ហ្វីលីពីន ជា​បុគ្គល​បាន​ជួយ​ឲ្យ​ហ្វីលីពីន​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់បំផុត​ចាប់តាំងពី​ឆ្នាំ​១៩៧០ និង​ប្រឈមមុខ​ជាមួយ​ចិន នៅ​វិវាទ​សមុទ្រ​ចិន​ខាងត្បូង នៅក្នុង​តុលាការ អន្តរជាតិ បានទទួល​មរណៈភាព​ហើយ​ក្នុង​វ័យ​៦១​ឆ្នាំ​។​

​អតីត​ប្រ​ធានា​ធិ​បត Aquino បាន​ឡើងកាន់​អំណាច​ដឹកនាំ​ហ្វីលីពីន​តាំងពី​ឆ្នាំ ២០១០ ដល់​ឆ្នាំ​២០១៦ បាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ទីក្រុង Quezon ប៉ុន្តែ​ក្រោយមក​ក៏បាន​ស្លាប់​ដោយ​ជំងឺ​បេះដូង​។​ ​លោក Aquino បុគ្គល​នៅ​លីវ ចូលចិត្ត​ជក់បារី និង​លេង​ហ្គែ​ម ក៏ដូចជា ចំណាយ​ពេលវេលា​រស់នៅ​ក្រោម​ស្រមោល​របស់​ឪពុកម្តាយ ជា​តំណាង​នៃ​ប្រជាធិបតេយ្យ​ហ្វីលីពីន ។ លោក​Aquino ធ្លាប់បាន​ប្រកាសថា​មិនមាន​គម្រោង​ដឹកនាំ​ប្រទេស​ទៀតឡើយ​។​

​ឪពុក​របស់លោក Aquino អតីត​តំណាងរាស្ត្រ​និង​ជា​ប្រធាន​គណបក្សប្រឆាំង គឺ​លោក Benigno Aquino Jr ត្រូវបាន​ចាប់ខ្លួន ក្រោយ​រដ្ឋ​កាល​ដឹកនាំ​របស់លោក Ferdinand Marcos ហើយ​ត្រូវគេ​ធ្វើឃាត​នៅ​ឆ្នាំ ១៩៨៣ ក្រោយ​ការវិលត្រឡប់​ចូល​ប្រទេស​វិញ​បន្តា​ប់​ពី​រស់នៅ​រសាត់អណ្តែត​នៅ​អមា​េ​រិ​ក ។ ៣​ឆ្នាំ​ក្រោយមក​ម្តាយ​របស់លោក​គឺ​លោកស្រី Corazon Aquino បាន​ចូលរួម​ប្រជែង​តំណែង​ប្រធានាធិបតី​ជាមួយ លោក Marcos ។ ក្រោយមក​រដ្ឋាភិបាលរ​ប​ស់លោក Marcos ត្រូវ​ផ្តួលរំលំ​។​

​នៅ​ឆ្នាំ​២០០៩ ក្រោយ​ការស្លាប់​របស់​ម្តាយ គឺ​លោកស្រី Corazon ជា​ប្រធានាធិបតី​ស្រី​តំបូង​របស់​ហ្វីលីពីន ពលរដ្ឋ​ក៏បាន​ជំរុញ​ឲ្យ​លោក Aquino ជា​សមាជិក​ព្រឹទ្ធសភា​ឈរឈ្មោះ​បោះឆ្នោត​ក្នុង​រយៈពេល​មួយឆ្នាំ​ក្រោយមក​។​ ​លោក Aquino បាន​ឆ្លើយតប​បទសម្ភាសន៍​រប​ស់​សារព័ត៌មាន Bloomberg កាលពី​ឆ្នាំ​២០១៣​ថា «​ខ្ញុំ​មិនមាន​បំណង​ចង់​ក្លាយជា​ប្រធានាធិបតី នោះឡើយ ប៉ុន្តែ​នេះ​ជា​វាសនា មនុស្ស​គ្រប់រូប​បាន​ស្វែងរក​ខ្ញុំ ជឿ​ង​ទុកចិត្ត​ខ្ញុំ​»​។ ដោយ​ឥទ្ធិពល​របស់​ឪពុក​ជា​អ្នកតស៊ូ និង​ម្តាយ​ជា​អតីត​ប្រធានាធិបតី​ស្រី​ដំបូង​ប្អ​ស់ ទទួលបាន​ការគោរព​ស្រឡាញ់ ទើប​ផល​ល្អ​ទាំងនោះ​បានផ្តល់​ទៅលើ​លោក​Aquino​វិញ​។​

​លោក Aquino កើត​នៅ​ថ្ងៃទី ៨​ខែកុម្ភៈ​ឆ្នាំ ១៩៦០ ជា​កូនប្រុស​តែមួយគត់ ក្នុង​គ្រួសារ​មាន​បងប្អូន​៥​នាក់​។ ក្រោយ​បញ្ចប់​មហាវិទ្យាល័យ​សេដ្ឋកិច្ច លោក​ក៏បាន​ជាប់ឆ្នោត​ក្លាយជា សមាជិក​ព្រឹទ្ធសភា​។​ ​ក្នុង​រយៈពេល ៦​ឆ្នាំ​ដឹក​ធ្វើជា​ប្រធានាធិបតី​ដឹកនាំ​ប្រទេស លោក Aquino​ជួយ​ឲ្យ​សេដ្ឋកិច្ចជាតិ​កើនឡើង​ខ្ពស់​ជា​មធ្យម​ពី​៦,២%-៧% ដែលជា​កំណើនសេដ្ឋកិច្ច​ខ្ពស់បំផុត​មិន​ធ្លាប់មាន​ចាប់តាំងពី​ឆ្នាំ​១៩៧០៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close