អាជ្ញាធរខេត្តព្រះសីហនុ បិទផ្សារអូរចំណារ ក្នុងឃុំអូរឧកញ៉ាហេង រយៈពេល១៤ថ្ងៃ

ខេត្តព្រះសីហនុ៖ អាជ្ញាធរខេត្តព្រះសីហនុ បានចេញសេចក្តីសម្រេចផ្អាកបណ្តោះអាសន្ននូវអាជីវកម្មលក់ដូរទាំងអស់ នៅក្នុងផ្សារអូរចំណារ ស្ថិតនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩។
ជាមួយអាជ្ញាធរខេត្ត លើកទឹលចិត្តបងប្អូនអាជីវករទាំងអស់ឲ្យលក់ដូរគ្រឿងឧបភោគបរិភោគនៅតាមផ្សារម៉ាត ឬផ្សារទំនើប ឬសការលក់ដូរនៅតាមលំនៅឋាន ឬនៅទីតាំងលក់ដូរដែលមានការរៀបរយផ្សេងទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។