ថ្ងៃនេះ! ចំនួនអ្នកឆ្លងកូវីដ១៩ថ្មី ៦៩៩នាក់ មានជារហូត ៧៥៩នាក់ទៀត និងស្លាប់ ១៦នាក់

ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៦៩៩នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៧៥៩នាក់ និងមានអ្នកស្លាប់ថ្មីកើន ១៦នាក់ទៀត។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៦៩៩នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ១១៣នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងដឲសហគមន៍ ២០កុម្ភៈថ្មី។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៤៦ ០៦៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៤០ ៧៦៩នាក់ និងអ្នកស្លាប់កើនឡើង ៥០៩នាក់ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។