ថៃ ផ្ទុះបាតុកម្មជាថ្មី ទាមទារឲ្យរដ្ឋាភិបាលថៃ លាលែងពីតំណែង

ថៃ៖ បាតុកររាប់រយនាក់បានប្រមូលផ្តុំគ្នានៅទីក្រុងបាងកកឡើងវិញ នាថ្ងៃទី២៤ មិថុនា ដើម្បីទាមទារឲ្យរដ្ឋាភិបាលថៃ លាលែងពីតំណែង ដោយមិនស្តាប់តាមការព្រមានពីអាជ្ញាធរ អំពីការកើនឡើងនៃករណីឆ្លងជំងឺ COVID-19។
ការធ្វើសកម្មភាពបាតុកម្មនាថ្ងៃទី២៤ មិថុនានេះកើតមាន ចំពេលខួបទី៨៩ នៃចលនាបដិវត្តន៍សៀមឆ្នាំ១៩៣២ ដែលបានប្រែក្លាយប្រទេសថៃ ពីការស្ថិតក្រោមរបបរាជានិយមដាច់ខាត ទៅជារបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។
កាលពីពាក់កណ្តាលឆ្នាំ២០២០ ដល់ចុងឆ្នាំ បាតុកម្មក៏កើតមានឡើងជាញឹកញាប់ នៅទីក្រុងបាងកកផងដែរ ប៉ុន្តែវាបានថមថយទៅវិញ ក្រោយការរាតត្បាត COVID-19 និងការចាប់ខ្លួនក្រុមមេដឹកនាំចលនាបាតុកម្ម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។