ជប៉ុន ព្រមានពីការកើនឡើងវិញ ករណីឆ្លងកូវីដ-១៩

ជប៉ុន៖ អ្នកជំនាញជប៉ុនកំពុងព្រមានអំពីការកើនឡើងឡើងវិញដែលអាចទៅរួច ពាក់ព័ន្ធនឹងករណីឆ្លងវីរុសកូវីដ១៩នៅក្នុងទីក្រុងតូក្យូ ដោយផ្អែកលើការកើនឡើងពីមួយសប្តាហ៍ទៅមួយសប្តាហ៍នាពេលថ្មីៗនេះនៅក្នុងចំនួនករណីឆ្លង ។

ក្រុមអ្នកជំនាញបានផ្តល់យោបល់ដល់រដ្ឋាភិបាលទីក្រុងតូក្យូ នៅក្នុងការសំរេចចិត្តនៅឯកិច្ចប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីរក្សាការប្រុងប្រយ័ត្នចំពោះស្ថានភាពឆ្លង និងប្រព័ន្ធថែទាំសុខភាពនៅក្នុងរដ្ឋធានីក្នុងកំរិតខ្ពស់បំផុត ។
ជាមួយគ្នានេះ ព្រះចៅអធិរាជជប៉ុន Naruhito ក៏បានបង្ហាញការព្រួយបារម្ភដែរថា ព្រឹត្តិការណ៍ Olympic Games អាចនឹងក្លាយជាមូលហេតុបង្កអោយជំងឺកូវីដ១៩មានការរីករាលដាល ខណៈមានការព្រួយបារម្ភយ៉ាងច្រើនសំណាក់សាធារណៈជន ។
គួរកត់សម្គាល់ ព្រះចៅអធិរាជជប៉ុន Naruhito គឺជាអធិរាជកិត្តិយស សម្រាប់ព្រឹត្តិការណ៍ Tokyo 2020 Games ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២៣ ខែកក្កដាខាងមុខ បន្ទាប់ពីត្រូវបានពន្យាពេលអស់មួយឆ្នាំ ដោយសារជំងឺរាតត្បាតជាសកលកូវីដ១៩ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។