អ្នកនាំពាក្យបង្ហើបពីលទ្ធផលបឋម នៃជំនួបរវាងនាយករដ្ឋមន្ត្រី និងគណបក្សនយោបាយក្រៅរដ្ឋសភា
យោងតាម លោក ផៃ ស៊ីផាន អ្នកនាពាក្យរាជរដ្ឋាភិល បានឲ្យដឹងថា កិច្ចជំនួបនៅព្រឹកមិញនេះ គឺមានលទ្ធផលខ្លះៗ ដោយក្នុងនោះ ៖
ជាកិច្ចចាប់ផ្តើម សម្តេចតេជោ បានលើកឡើងថា ការបោះឆ្នោតបានកន្លងហើយ ទុកបញ្ហានោះមួយអន្លើ ហើយយើងអាចចូលរួមកសាងប្រទេសជាតិរបស់យើងជាមួយគ្នា ហើយមិនយូរប៉ុន្មានទេ “ការបោះឆ្នោត២០២២ នឹងមកដល់” ការអញ្ជើញជួបជុំនេះ គឺមិនមែនមកគាំទ្រគោលការណ៍នយោបាយគណបក្សប្រជាជនកម្ពុជានោះទេ “ហើយមិនមែនជាផលប្រយោជន៍របស់រាជរដ្ឋាភិបាលនោះដែរ ប៉ុន្តែជាផលប្រយោជន៍ប្រជាពលរដ្ឋ”។
សម្តេចតេជោ បានផ្តួចផ្តើមគំនិត និងពន្យល់ពីហេតុផលនៃការបង្កើត “ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់” ដែលជាយន្តការចូលរួមឆ្លើយតប និងផលប្រយោជន៍ប្រជាពលរដ្ឋ។ យន្តការនេះអាចហៅកាត់ថា “ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់” ។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះមាន៖
ភារៈកិច្ច
១.ផ្តួចផ្តើមគំនិត ឬផ្តល់មតិ នៅលើការរៀបចំគោលនយោបាយ ដល់រាជរដ្ឋាភិបាល(ធាតុចូល)
២.ចូលរួមផ្តល់យោបល់ដល់សេចក្តីព្រាងច្បាប់របស់របស់រាជរដ្ឋាភិបាលមុនគណរដ្ឋមន្ត្រីអនុម័ត។ ឧត្តមក្រុមប្រឹក្សាមានអណត្ត ធ្វេីញាត្តជូនព្រឹទ្ធសភាតតតាំងនិងច្បាប់ដែលបានអនុម័តដោយរដ្ឋសភា។
៣.ឧត្តមក្រុមប្រឹក្សានេះ បានចូលរួមផ្តល់យោបល់ដល់នាយករដ្ឋមន្ត្រីចំពោះភាពអសកម្ម ឬបទរំលោភណាមួយរបស់មន្ត្រី ដល់នាយករដ្ឋមន្ត្រី។
៤. ការបង្កើតឧត្តមក្រុមប្រឹក្សានេះ គឺតាមរយៈព្រះរាជក្រឹត្យ។
សមាសភាព និងយន្តការ
១.សមាសភាព ដោយស្ម័គ្រចិត្ត មកពីគណបក្សដែល បានចូលរួមបោះឆ្នោត អាណត្តិទីប្រាំមួយ ជាមួយនឹងការឯកភាពពីនាយករដ្ឋមន្ត្រី។
២.គណបក្សនីមួយៗមានតំណាង ពីររូបដែលជាប្រតិភូ និងតែងតាំង ដោយព្រះរាជក្រឹត្យ ស្នើរដោយនាយករដ្ឋមន្ត្រី។
៣.ប្រធានឧត្តមក្រុមប្រឹក្សា គឺអនុវត្តន៍តាមគោលកាណ៍បន្តវេនមួយខែ ម្តងតាមលេខរៀងក្នុងសន្លឺក នែ បញ្ជីបោះឆ្នោត។
៤.ត្រូវមានលេខាធិការដ្ឋានមួយ ទទួលខុសត្រូវដោយមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី និងមន្ត្រីម្នាក់មកពីគណបក្សនីមួយៗ ។
៥. លេខាធិការដ្ឋាន និងកន្លែងប្រជុំស្ថិតនៅក្នុង វិមានសន្តិភាព។
កិច្ចដំណើរការ
១. ប្រជុំមួយខែម្តង តាមការកោះប្រជុំ របស់ប្រធានបន្តវេន
២. ប្រជុំជាមួយនាយករដ្ឋមន្ត្រី ០៦ខែម្តង ឬជាការចាំបាច់របស់នាយករដ្ឋមន្ត្រី ដែលធ្វើនៅចន្លោះពេលនេះ តាមការកោះប្រជុំរបស់នាយករដ្ឋមន្ត្រី
៣. ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់នេះ នឹងត្រូវបញ្ចប់អនុលោមតាមអាណត្តិរបស់រាជរដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។