គ្រោះថ្នាក់ចរាចរណ៍រថយន្តបែកកង់ រេចង្កូតធ្លាក់ប្រឡាយ ផ្ទុះហ្គាស់ឆេះស្លាប់ម្នាក់ នៅស្រុកបរិបូណ៍

ខេត្តកំពង់ឆ្នាំង៖ យ៉ាងហោចណាស់បុរសម្នាក់ បានឆេះស្លាប់ក្នុងរថយន្ត ខណៈដែលកំពុងបើកបរ ស្រាប់តែបែកកង់រេចង្កូតធ្លាក់ប្រឡាយ បណ្តាលឲ្យផ្ទុះហ្គាស់ កាលពីយប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះឈ្មោះ ជា សុវណ្ណដេត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្ទឹងថ្មី ឃុំ អញ្ចាញរូង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង បានបើករថយន្ត១គ្រឿង ម៉ាកកាមារីស្វិត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2B-9148 ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុច ស្រាប់តែរថយន្តបែកកង់រេចង្កូតធ្លាក់ប្រឡាយ បណ្ដាលឲ្យផ្ទុះហ្គាស់ឆេះស្លាប់អ្នកបើកបរតែម្ដង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះអន្តរាគមន៍បាញ់ទឹកពន្លត់ និងបានប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។