អាជ្ញាធរ​ថៃ ប្រកា​សមាន​ឆ្លង​កូ​វីដ​១៩​ថ្មី​ជាង ៥​ពាន់​នាក់​ទៀត និង​មាន​ស្លាប់ ២២​នាក់

​ថៃ​៖ អាជ្ញាធរ​សុខាភិបាល​ថៃ បានប្រកាស នា​ថ្ងៃទី​២៨ មិថុនា ២០២១​នេះ​ថា មាន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ ក្នុងប្រទេស​ចំនួន ២២​នាក់​បន្ថែមទៀត ខណៈ​ឆ្លង​ថ្មី​មាន ៥៤០៦​ករណី​ទៀត​។​

​ចំនួន​ស្លាប់​ថ្មី​នេះ​ធ្វើ​ឲ្យ​អ្នកស្លាប់​សរុប​នៅ​ប្រទេស​ថៃ​បាន​កើន​ដល់​១៩៣៤​នាក់​ហើយ រីឯ​អ្នក​ឆ្លង​កូ​វីដ​១៩ កើន​ដល់​ជិត​២៥​ម៉ឺន​នាក់​ហើយ​។ មជ្ឈមណ្ឌល​គ្រប់​គ្រង់​ស្ថានភាព​កូ​វីដ​១៩ បាន​ឲ្យ​ដឹងថា ក្នុងចំណោម​ឆ្លង​ថ្មីៗ​ជាង​៥​ពាន់​នាក់​នេះ ក៏មាន​ឆ្លង​ក្នុង​ពន្ធនាគារ​ចំនួន​៩​នាក់​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close