ថ្ងៃនេះ កម្ពុជាមានករណីឆ្លងជាង៧រយនាក់ និងករណីស្លាប់ជិត២០នាក់

របាយការណ៍របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២១នេះ បានឲ្យដឹងថា គេបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៧២៣នាក់ ខណៈអ្នកជំងឺចំនួន៧០៩ នាក់ជាសះស្បើយ។
ដោយឡែកអ្នកស្លាប់ដោយសារជំងឺកូវីដ១៩វិញ នៅថ្ងៃនេះ មានរហូតដល់ទៅ១៩នាក់។
គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៩,២៥៥នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤៣,៤៧៣នាក់ និងស្លាប់សរុបចំនួន ៥៧៥នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។